Adidas ថាខ្លួនគ្មានការផ្លាស់ប្តូរគោលដៅដែលបានកំណត់ដល់ ២០២៥ ខាងមុខនោះទេ

[ទីផ្សារបរទេស] លោក Kasper Rorsted នាយកប្រតិបត្តិ Adidas បានប្រកាសថាក្រុមហ៊ុនរបស់ខ្លួនគ្មានការផ្លាស់ប្តូរគោលដៅដែលបានកំណត់ដល់​ ២០២៥ ខាងមុខនោះទេ បើទោះបីជាទទួលរងផលប៉ះពាល់ដោយសារការបិទខ្ទប់នៃការរាលដាលឆ្លងជំងឺកូវីត-១៩ នៅក្នងប្រទេសចិន។ នេះយោងតាមចុះផ្សាយរបស់សារព័ត៌មាន Reuters កាលពីថ្ងៃសុក្រ ទី០៦ ខែឧសភា ឆ្នាំ ២០២២។ លោក Kasper Rorsted បានបន្ថែមទៀតថាការធ្លាក់ចុះនៃលក់នៅក្នុងទីផ្សារនោះគឺអាចធ្វើទៅបាននៅឆ្នាំ ២០២២ ដោយសារការងើបឡើងវិញភ្លាមៗ។ ប៉ុន្តែលោក Kasper Rorsted ក៏បានព្យាករណ៍ពីកំណើនដ៏ច្បាស់លាស់នៅក្នុងទីផ្សារនោះម្តងទៀតនាពេលអនាគត។ សូមបញ្ជាក់ផងដែរថាសង្គ្រាម​នៅ​អ៊ុយក្រែន​មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដល់​ឆន្ទៈ​របស់​អ្នក​ប្រើប្រាស់​ក្នុង​ការ​ទិញ​នោះ​ទេ៕